លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកស្រី អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) …

មណ្ឌលគិរីះ នារសៀលថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តធម្មគិរីជ្រៃមាស (ហៅវត្តដាក់ដាំ) ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដើម្បីប្រមូលថវិកាកសាងសមិទ្ធិផលនានាក្នុងទីវត្តអារាម។

ក្នុងកម្មវិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត រួមទាំមន្រ្តីក្រោមឱវាទ មន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram