ឃាតករលាក់មុខ រន្ទះបាញ់ផ្ទាំងសូឡាលើដំបូលផ្ទុះឆាបឆេះ រងរបួសធ្ងន់ស្រាលមនុស្ស០២នាក់ ទាំងព្រលឹមនៅស្រុកស្រុកវើនសៃ !!!
ខេត្តរតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងនៅ
វេលាម៉ោង៦,២៨នាទីព្រឹកថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២០នេះនៅចំណុចភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី ។
តាមប្រភពសមត្ថកិច្ចឲ្យដឹងថា ៖ ជនរងគ្រោះទី១ឈ្មោះ ម៉ុង ពេម ភេទស្រីអាយុ៥៦ឆ្នាំជនជាតិគ្រឹងមុខរបរកសិករបួសធ្ងន់។
ជនរងគ្រោះទី២ឈ្មោះ ហយ ណៃ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិគ្រឹងមុខរបរកសិករបួសស្រាល។
ខណៈមេឃកំពុងភ្លៀង អ្នកទាំង២អង្គុយនៅក្រោមផ្ទះស្របពេលនោះក៏មានរន្ទះបាញ់ផ្ទាំងសូឡាលើដំបូលផ្ទះបណ្តាលឲ្យឆាប់ឆេះត្រូវជនរងគ្រោះតែម្តង៖
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពវើនសៃពេលមកដល់ឃើញជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងូក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕


