អតីតយុទ្ធជន គង់ សារុន ជួបរឿងអយុត្តិធម៌ ជាង ២០ ឆ្នាំ អំពាវនាវ រកយុត្តិធម៌ ពីថ្នាក់ដឹកនាំ ….

អតីតយុទ្ធជន គង់ សារុន ធ្លាប់ បំរេីការងារ ជាទាហាននៅ កងពល លេខ ២ ឈរជេីងនៅ ស្ទឹងច្រាល់ ឆ្នាំ ១៩៧៩ បច្ចុប្បន្ន ជា ពលរដ្ឋ រស់ នៅ ភូមិ សាលា កន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀម រាប នៅព្រឹក ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ បានខ្ចីលុយអ្នកជិតខាង ជិះ តាក់ស៊ី ពីខេត្ត សៀមរាប មកជួប ខ្ញុំដល់ផ្ទះ ដេីម្បី រៀបរាប់អំពីរឿង ឈឺចាប់ ដែល ចៅក្រម ឌុច សុខ សារិន អនុប្រធាន សាលា ដំបូង ខេត្ត សៀមរាប កាត់ក្ដី អយុត្តិធម៌ អោយគាត់ ចាញ់ក្ដី ខណៈ ដែល ដី និង ផ្ទះ របស់ គាត់ មានប្លង់ រឹងត្រឹមត្រូវ និង មានការ បញ្ជាក់ បន្ថែម ពី ប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត សៀមរាប ថែមទៀតផង ។

គាត់ ប្ដឹងបន្តមកដល់ សាលាឧទ្ធរណ៍ ក៏សាលា ឧទ្ធរណ៍ អោយចាញ់ ។ គាត់ ក៏ប្ដឹងបន្តទៅដល់ តុលាការ កំពូល បន្ទាប់ ពី ពិនិត្យ សំណុំរឿង ហេីយ តុលាការ កំពូល បានបង្វិលសំណុំរឿង មកអោយ សាលាឧទ្ធរណ៍ កាត់ក្ដី ឡេីង វិញ ។ ប៉ុន្តែ រហូត មកដល់ថ្ងៃនេះ សាលាឧទ្ធរណ៍ នៅតែ មិនកាត់ក្ដី ហេីយ ទាមទារ អោយ គាត់ ទៅ បញ្ជាក់ ពី មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត សៀម រាប ម្ដងទៀត ។

ពាក់ព័ន្ធ នឹង បញ្ហា នេះ លោក ហ៉ី សាយ ប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត សៀមរាប បានអោយដឹងថា ប្លង់ រឹងរបស់លោក គង់ សារុន គឺ ត្រឹម ត្រូវ ហេីយលោកក៏បានចេញ លិខិត បញ្ជាក់ រួចមកហេីយដែរ ។ ប៉ុន្តែ បេី សាលាឧទ្ធរណ៍ ចង់ បានបញ្ជាក់ ម្ដងទៀត សូមអោយ សាលាឧទ្ធរណ៍ ធ្វើ លិខិត ស្នេីសុំមក ខាង សូរិយោដី ខេត្ត នឹងបញ្ជាក់ជូនម្ដងទៀត ។

ពាក់ព័ន្ធ នឹង រឿងអយុត្តិធម៌ នេះ សូម ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ មេត្តា ជួយពិនិត្យដោយក្ដី អនុគ្រោះ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram