កម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា បង្ក្រាបក្រុមក្មេងទំនើង ដូចភ្លៀងរលឹម!និងចាប់បានមុខសញ្ញាចំនួន៧នាក់ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០….
ប៉ោយប៉ែត ៖ អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរ
បាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងទទួលផែននគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរង ជាជំនួយការបានដឹកនាំកម្លាំង
ចុះបង្រាបក្មេង
ទំនើងមួយក្រុម មានគ្នាចំនួន០៧នាក់ ក្នុងចំនោមជនទាំង
៧នាក់ខាងលើនោះ យើងបានឃាត់ខ្លួន ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។
ឈ្មោះ ពេញ ចិនចាវ ភេទប្រុសអាយុ១៩ឆ្នាំនិងបក្សពួកបាន០៦នាក់ទៀត នៅក្នុងបន្ទប់បាន
១-កាំភ្លើងកាវ០១
២-ដែកកេះ០៦
៣-បំពង់កែវ០៣កំណាត់
៤-ម្សៅក្រាមព៍ណសថ្លា០១កញ្ចប់តូច
៥-កាបូបស្ពាយខ្មៅមួយ
ក្រោយពីបានសាកសួររួច ឈ្មោះ ពេញ ចិនចាវ ហៅហេង (ហៅចាវ) បានសារភាពថាបក្សពួកខ្លួនឈ្មោះ ឡែន នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត លុះទៅដល់ផ្ទះរបស់ ឈ្មោះ ឡែន ឈ្មោះ ចិនចាវ បានបង្ហាញ កន្លែងដែល ឈ្មោះ ឡែន បានលាក់កាំបិតទុកធ្វើសកម្មភាពកាប់គេកន្លងមកនៅក្នុងភូមិសាស្រ្ត ក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចបានដកហូត វត្ថុតាងអាវុធជាច្រើនប្រភេទ រួមមានដូចខាងក្រោម ៖
១-កាំបិត(ចំនួន១១)ដើមទាំង(តូច)ទាំង(ធំ)
២-ញញួរ០១
៣-ពូថៅ ០១
៤-ដែកទីប០២ដើមនិងដែកសំប៉ែត០១
១-ឈ្មោះ ខន វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ពាក់ព័ន្ធនិងមានសារធាតុញៀន (វិជ្ជមាន)
២-ឈ្មោះ ពេញ ចិនចាវ ហៅ ហេង ហៅចាវ
ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ពន្ធ័និងមានសារធាតុញៀនវិជ្ជមាន
៣-ឈ្មោះ ម៉ៅ មករា ភេទប្រុសអាយុ១៧ឆ្នាំ
ធ្វើតេស្តសារធាតុញៀន លទ្ធផលវិជ្ជមាន
៤-ឈ្មោះ ស៊ូ វ៉ាត់ ភេទប្រុសអាយុ១៧ឆ្នាំធ្វើ
តេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន
៥-ឈ្មោះ ចាន់ ប្រុសពីន ភេទប្រុសអាយុ
១៧ឆ្នាំធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន
៦-ឈ្មោះ រិន ធារ៉ាភេទប្រុស អវិជ្ជមាននិង
៧-ឈ្មោះ សឿន ឆៃយ៉ា ភេទប្រុសក្រោយពីការសាកសួរដឹងមិនមានការពាក់ព័ន្ធស្នើរសុំអោយទៅលំនៅដ្ឋានវិញ។ ជនសង្ស័យទាំង៥នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាមនីតិវិធី ៕


