សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២ នៅខេត្តកំពង់ធំ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចម្រុះជិត២ម៉ឺនតោន ជាមួយក្រុមហ៊ុនចំនួន២ តម្លៃ ៤.៥លានដុល្លារ…

(កំពង់ធំ)៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន២នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចសន្យាទំហំប្រហែល ៤.៥លានដុល្លារ ជាមួយក្រុមហ៊ុនចំនួន២ សម្រាប់ការធ្វើផលិតកម្មនិងផ្គត់ផ្គង់ស្រូវចម្រុះ ១៨,៥០០តោន នៅលើផ្ទៃដីជាង ៣,២០០ហិកតា។
កម្មវិធីនេះ ត្រូវបានអញ្ជើញផ្តល់សក្ខីភាពដោយផ្ទាល់ពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង មន្ទីរ តំណាងសហគមន៍ និងសហការីជាច្រើនរូបផ្សេងទៀត។
សូមជម្រាបថា ពិធីនេះ ជាការចុះកិច្ចសន្យាផលិតកម្មពូជស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល និងស្រូវអូអឹម(OM4900&5451) រវាងសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក និងសហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ជាមួយនឹងក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន ប៊ីអអឹម៕







