ដំបូងក្លាហានណាស់ ហ៊ានធ្វេីហ៊ានទទួល តែឮជាងថាអស់ (៤-៥ពាន់ដុល្លារ ) រត់បាត់ ចុងក្រោយម្ចាស់ទ្បាន…

ភ្នំពេញ៖ បុរសម្នាក់ បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក ជួលដឹកអីវ៉ាន់ ១គ្រឿង ក្នុងល្បឿនលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន ក៏វាក់ជាមួយរថយន្ត១គ្រឿង ហើយគេចចេញ ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Land Cruiser GXR V-6 មួយគ្រឿង ពេញទំហឹង បណ្ដាលឲ្យផុងគូទ និងបែកស្តុប ក្រោយ និងកំពិត ទ្វារ យ៉ាងដំណំ។

រឿងហេតុនេះកេីតទ្បេីងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កជួលដឹកអីវ៉ាន់នោះ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ។ ចំណែកឯបុរស ដែលជាអ្នកបើកបរ មិនត្រូវបានស្គាល់ឈ្មោះទេ និងបានរត់គេចខ្លួនបាត់ ក្រោយពីជាងវាយតម្លៃការជួសជុលឃើញថា អស់ច្រើនពេក ។

រីឯរថយន្តស៊េរីទំនើប ១គ្រឿងខាងលើ ម៉ាក Land Cruiser GXR V-6 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 ។ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសនោះ បានបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្នបន្តិចសោះ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់ តែវាក់ជាមួយរថយន្ត ១គ្រឿងផ្សេងទៀត ហើយខំគេចចេញពីរថយន្តនោះ ក៏ជ្រុលទៅបុក រថយន្តម៉ាក Land Cruiser GXR V-6 ខាងលើ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។

ប្រភពដដែល បានបន្តថា ក្រោយពេលកើតហេតុភាគីទាំង ២ និយាយសម្រួលគ្នា មិនត្រូ វសោះ។ បន្ទាប់មកត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការវាស់វែង និង នាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាបន្ត និងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។លុះពេលទៅដល់ប៉ុស្តិ៍ ក្រោយពីមានការសម្របសម្រួលគ្នា បុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានយល់ព្រមជួសជុលរថយន្តសងឲ្យដូចដើមវិញ ។ ចំណែកឯម្ចាស់រថយន្ត ក៏បានយល់ព្រមដែរ។ តែស្នើ សុំឲ្យនគរបាល ជួយធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ និងហៅជាងមកវាយតម្លៃពីទំហំទឹកប្រាក់ ក្នុងការជួសជុលអស់ប៉ុន្មានសិន។ប្រភពមួយនេះ បានបញ្ជាក់ ថា ក្រោយ ជាងប្រាប់ថា តម្លៃជួសជុលអស់ច្រើន ខ្ទង់ ៤ ទៅ ៥ ពាន់ដុល្លារ ឯណោះ ហើយការដោះស្រាយគ្នា រហូតដល់យប់ ខណៈនោះ ឆ្លៀតពេលដែលម្ចាស់រថយន្តរងគ្រោះ រួមជាមួយសមត្ថកិច្ចនគរបាលរវល់ភ្លេចខ្លួន ស្រាប់តែបុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កនោះ បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវនូវអ្វីដែលខ្លួនបង្កនោះឡើយ។ នេះទំនងឮថា ការជួសជុលអស់ច្រើនពេក។នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ថា ក្រោយពេលម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករត់គេច ខ្លួន បាត់ ព្រោះតែអត់លុយសងនោះ ម្ចាស់រថយន្ត ក៏សម្រេចឈប់ប្ដឹង និងបានសុំយក រថយន្តត្រឡប់ទៅ ជួសជុលឡើងវិញ ដោយខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram