មិនដឹងថាមានអ្វីបាំងមុខ ទើបអាជ្ញាធរក្រុងកំពង់ឆ្នាំងមើលមិនឃើញសំណង់សង់លើលូ…

មិនដឹងថាមានអ្វីបាំងមុខ ទើបអាជ្ញាធរក្រុងកំពង់ឆ្នាំងមើលមិនឃើញសំណង់សង់លើលូ
ខេត្តកំពង់ឆ្នាំង៖ មហាជនរស់នៅក្នុងក្រុងកំពង់ឆ្នាំងបានសម្តែងការហួសចិត្ត ក្រោយពីមានសំណង់ផ្ទះល្វែងកម្ពស់២ជាន់មួយខ្នង ស្ថិតនៅចំណុចស្ពានថ្ម ផ្លូវបំបែកក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អាចសាងសង់នៅលើប្រឡាយលូបង្ហូរទឹកបានដោយរលូន ពុំរំខានដល់អាជ្ញាធរនោះឡើយ ដោយរហូតមកដល់ពេលនេះសំណង់បានសម្រេច៧០ភាគរយទៅហើយ។
ចំពោះករណីសំណង់អត់ច្បាប់នេះ លោក លី សុភា ប្រធានមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា លោកពុំបានអនុញាតិឲ្យមានការសាងសង់សំណង់លើប្រព័ន្ឋលូបង្ហូរទឹកនោះឡើយ ហើយការសាងសង់នេះ លោកក៏ពុំបានដឹងដែរ។


ចំណែកលោក យឹម សាវេន អភិបាលក្រុងកំពង់ឆ្នាំង ក៏បានថ្លែងដែរថា ការសាងសង់អគារនេះ លោកបានដឹងដែរ ហើយក៏បានណែនាំឲ្យម្ចាស់អាគារសាងសង់សំណង់ស្រាលៗ នៅលើប្រឡាយទឹកនេះ ដោយហាមមិនឲ្យសាងសង់សំណង់ធ្ងន់នោះទេ។
យ៉ាងណាក៏ដោយ ចំពោះករណីសំណង់ខុសច្បាប់ធ្វើលើលូប្រឡាយនេះ មហាជនរង់ចាំមើលថា តើសំណង់អត់ច្បាប់នេះ លោកឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានប្រើកណ្តាប់ដៃដែក វាយកំទេចសំណង់នេះដែរឬទេ និងឆន្ទះដូចអភិបាលខេត្តព្រះសីហនុ ដែរ ឬអត់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram