សូមប្រយ័ត្ន! ខេត្តចំនួន៧ក្នុងតំបន់ទំនាបនឹងកើតមានបាតុភូតរន្ទះនិងខ្យល់កន្ត្រាក់ ពីថ្ងៃទី១៣ ដល់ ១៩ ឧសភា..
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែឧសភា ឆ្នាំ២០២០ ជាពិសេសនៅតំបន់វាលទំនាបដែលរួមមានខេត្តចំនួន ៧ ដូចជា ខេត្តបន្ទាយមានជ័យប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា បាតុភូតធម្មជាតិដែលកើតមានឡើងនេះគឺដោយសារតែភាគពាយ័ព្យនិងភាគខាងជើងនៃ
ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពធទាប ហើយនៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីនឹងបក់មកលើកម្ពុជាជាមួយនឹងការចាប់ផ្ដើមមកដល់នៃរដូវវស្សា៕



