ធនាគារជាតិនៃកម្ពុជាត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនូវប្រពន្ធទូទាត់បាគង…
រាជធានីភ្នំពេញ ៖ នៅទីបំផុតធនាគារជាតិនៃកម្ពុជា (NBC) នឹងបើកសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធទូទាត់បាគង នៅថ្ងៃទី២៨ តុលា ឆ្នាំ២០២០ខាងមុខនេះហើយកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីតាំងអគារនៅខណ្ឌខណ្ឌសែនសុខ ។
ពាក់ព័ន្ធនិងប្រព័ន្ធទូទាត់បាគងដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លីនេះ បើយោងតាមផេកផ្លូវការនៃប្រព័ន្ធទូទាត់បាគងដែលបានដាក់ឱ្យដំណើរការសាកល្បងខួប១ឆ្នាំកាលពីខែកក្កដាកន្លងទៅនេះបង្ហាញថាប្រព័ន្ធទូទាត់បាគង ចាប់ផ្តើមពីសមាជិក៤ស្ថាប័នដំបូង បច្ចុប្បន្នប្រព័ន្ធបាគងមានសមាជិកចំនួន១៤ស្ថាប័ន ។

យើងមានមោទនភាពណាស់ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាBlockchain ដ៏ទំនើបចុងក្រោយគេក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ ពោលសំដៅការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ បាគង ប្រព័ន្ធទូទាត់ក្នុងយុគសម័យថ្មី។
បើតាមប្រភពខាងដដែលអ្នកស្រី យឹង សុភ័ក្រ បច្ចុប្បន្នជា អនុប្រធានផ្នែកអ្នកវិភាគលំហូរការងារនៅធនាគារជាតិនៃកម្ពុជា យល់ឃើញថា នៅក្នុងប្រព័ន្ធបាគង នាងខ្ញុំជាអ្នកសាកល្បងមុខងារលើប្រព័ន្ធប្រតិបត្តិការ Android។ ការធ្វើតេស្តសាកល្បងនេះមានភាពចាំបាច់ណាស់ ព្រោះដើម្បី ធានាថាប្រព័ន្ធនេះមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព ខ្ពស់មុនពេលដាក់អោយប្រើប្រាស់។អ្នកស្រីបន្តថា«ក្នុងការចូលរួមក្នុងគម្រោងបាគងនេះ នាងខ្ញុំគិតថា បាគងគឺបានផ្តល់នូវអត្ថប្រយោជន៍ថ្មីស្រឡាងមួយ សម្រាប់ ប្រព័ន្ធទូទាត់ ដែលបានផ្តល់មធ្យោបាយអនុញ្ញាតអោយអតិថិជន ធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ពីធនាគារមួយទៅធនាគារដទៃទៀត ឬពីក្រុមហ៊ុនផ្តល់ សេវាទូទាត់ណាមួយទៅសមាជិកដទៃទៀតនៅកម្ពុជា»។បើតាមអ្នកស្រីសុភ័ក្រ នៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបាគង ក៏មានការចូលរួមរបស់ បងប្អូនស្ត្រីជាច្រើនជាដូចជា ការងារសាកល្បងមុខងារប្រព័ន្ធ ការងាររចនា និងការងារសម្របសម្រួល និងរៀបចំឯកសារ ជាដើម។ កិច្ចការទាំងអស់នេះសុទ្ធសឹងតែមានការចូលរួម ពីស្ត្រីក្នុង វិស័យបច្ចេកវិទ្យា ហើយពួកគាត់ក៏មានទំនួល ខុសត្រូវខ្ពស់ ក្នុងការជម្រុញ និងអភិវឌ្ឍប្រព័ន្ធនេះ អោយកាន់តែ មានប្រសិទ្ធភាព សុវត្ថិភាព និងមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ផងដែរ ៕
