មេឈ្មួញរកស៊ីដឹកជព្ជួានឈើលេខ២ឈ្មោះរ៉ា ជាមន្រ្តីយោធាបានយករថយន្តអង្គភាព៣គ្រឿងបំពាក់ស្លាកខេមរភូមិន្ទទៅរកស៊ីបទល្មើសឈើខុសច្បាប់៣ខេត្តសង្ស័យថាមេអង្គភាពជាអ្នកបើកភ្លើងខៀវ…

ខេត្តមានជ័យ ៖កក្រើកទៀតហើយមេឈ្មួញឈ្មោះរ៉ា ជាមន្រ្តីយោធារកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់យ៉ាងសកម្មក្នុងមួយថ្ងៃដឹកឈើបីរថយន្តចេញពីខេត្តព្រះវិហារឆ្លង់កាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យល្បីថារត់ការនិងបង់លុយអោយមន្រ្តីសមត្ថកិច្ច ជំនាញពាក់ព័ន្ធតាមដងផ្លូវទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ


ទើប មិនឃើញមានអង្គភាពស្ថាប័នពាក់ព័ន្ធមួយណាធ្វើការបង្រ្កាប។
បើយោងតាមប្រភពៈពីអ្នកសារព័ត៍មានយើងបានបព្ជាក់ប្រាប់ថា មេឈ្មួញឈ្មោះរ៉ាជាមន្រ្តីយោធានិងជាឈ្មួញរកស៊ី ដឹកជព្ជួានឈើលេខ២យ៉ាងសកម្ម ដឹកចេញខេត្ត ព្រះវិហារ ឆ្លងកាត់ ខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាបនិងល្បីទៀតថា បានបង់លុយអោយសមត្ថកិច្ច ជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ទើបឈ្មោះរ៉ា ហ៊ាន យករថយន្តម៉ាក ឌឹង ហ្វឹង ពណ៍ ត្រេ អ៊ី ៣គ្រឿង បំពាក់ស្លាក់លេខ ខេមរភូមិន្ទទៅរកស៊ីបទល្មើសខុសច្បាប់បានយ៉ាងរលូនក៍ដោយតែមេជាអ្នកបើកភ្លើងខៀវ ហើយមើលទៅ ឬមួយក៍ មេអង្គភាព ខ្វះលុយទ្រទ្រង់អង្គភាព ទើបបានជាបណ្ដែរបណ្ដោយអោយកូនចៅ រកស៊ីដឹកឈើបែបនេះ។


មហាជនរងចាំមើលថា មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចជំនាញ ពាក់ព័ន្ធតាមដងផ្លូវ មានសង្កាត់ ផ្នែកជាពិសេសលោក អ៊ឹម សៅវរិទ្ធនាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ និងមានវិធានការបែបណា.?ចំពោះមេឈ្មួញរកស៊ីដឹកជព្ជួានឈើលេខ២ ឈ្មោះ រ៉ា ដែលជាមន្រ្តីយោធា ឬមួយក៍ដូចជាគេនិយាយមែនថា>>មេជាអ្នកអង្គុយចាំយកលុយ ឯកូនចៅជាអ្នកដើរកាក់ក្បាលរថយន្តដឹកឈើយកលុយជូនមេ។


ជុំវិញករណីខាងលើនេះនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២០ក្រុមការងារមិនអាចសុំការបកស្រាយបំភ្លឺពីឈ្មោះរ៉ា ជាមន្រ្តីយោធាផង ជាមេឈ្មួញផងបានទៅឡើយនោះទេ ព្រោះខលទៅពីបីដងចូលគ្មានអ្នកទទួល៕
សូមរងចាំភាគបន្ត ពាក់ព័ន្ធនិងរថយន្ត ឌឹង ហ្វឹង ពណ៍ ត្រេរ អ៊ី បំពាក់ស្លាកខេមរភូមិន្ទ នៅក្នុងអង្គភាព.(……)និងឈ្មោះរ៉ា​ ជានរណា បម្រើរក្នុងអង្គភាពអ្វី (……)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram