លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកអភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់…
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែ អស្សុជ ឆ្នាំ ជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដែលមានការនឿយហត់ក្នុងបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌចំការមន នាពេលកន្លងមក ។

ហើយជាមួយគ្នានោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។









