រហូតមកដល់ម៉ោងនេះ សពស្រ្តីម្នាក់លង់ទឹកស្លាប់ពីរថ្ងៃ នៅមិនទាន់រកឃើញទេ.!
ខេត្តប៉ៃលិន៖ រហូតដល់ម៉ោងនេះ សពស្រ្តីម្នាក់ដែលបានលង់ទឹកស្លាប់កាលពីថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅមិនទាន់រកឃើញទេ។

លោក វរសេនីយ៍ឯក យ៉យ ស៉ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកងកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកសាកសពស្រ្តីដែលលង់ទឹកស្លាប់។
ជនរងគ្រោះ មានឈ្មោះ សេង ម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទីយប់ នៅភូមិអូរឈេីក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការលង់ទឹកស្លាប់របស់ស្រ្តីរូបនេះ មិនទាន់មានប្រភពអះអាងថាមូលហេតុអ្វីនៅឡើយទេ៕


