មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករឡើងដោយខ្លួនឯង នៅចំណុចភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខេត្តព្រះសីហនុនៅមុខមណ្ឌលឃ្លាំងប្រេងឥន្ធនៈ…..
ស្រុកស្ទឹងហាវ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២០ មានករណីគ្រោះ ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួនឯង នៅចំណុចភូមិ ៤ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុនៅមុខមណ្ឌលឃ្លាំងប្រេងឥន្ធនៈ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ (១០•១១) គឺ
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម ៣A ២៩០៦(របស់ក្រុមហ៊ុនL M) បើកបរដោយឈ្មោះ ហែម គីន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅ ភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវចុះចំណោតខ្លាំង រថយន្តដាច់ហ្រ្វាំង រថយន្តក៍ធ្លាក់ផ្លូវកោងខាងស្ដាំដៃ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕



