ឃាត់ខ្លួនបុរស២នាក់ខណៈ កំពុងដាក់ធ្នាក់ ទាក់ សត្វ«ននាល ខ្យង» នៅកំពង់ឆ្នំាង….

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ រដ្ឋបាល កំពង់ឆ្នាំង សហការ ជាមួយ និង ប្រជា ការពារ ធ្វើការ ចាប់ ឃាត់ពីបុរស២នាក់ ខណៈ កំពុងធ្វើសកម្មភាព ធ្វើ ធ្នាក់ ទាក់ សត្វ«ននាល ខ្យង» នៅ ចំណុច ទួល អំពិល ស្ថិត នៅ ក្នុងភូមិ ដំណាក់ កំពូល សង្កាត់ កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ដកហូតមួយ សត្វ ននាល ខ្យង ចំនួន៥ក្បាល, លប ២គ្រឿង និង ម៉ូតូ ចំនួន១គ្រឿង ។

ជន សង្ស័យ ទាំង២នាក់៖
ទី១-ឈ្មោះ ប៊ុ ន ស្នា អាយុ២៦ឆ្នាំ
ទី២-ឈ្មោះ ប៊ិ ន ណេ ត អាយុ២៤ឆ្នាំ
ទាំង ពីរ នាក់ មាន ទីលំនៅ ភូមិ កំពង់ ផ្ចឹក ឃុំ អណ្ដូង ស្នាយ
ស្រុក រលាប្អៀរ ។

តាម ចម្លើយ សារភាព របស់ ជនសង្ស័យ ទាំង២នាក់ បាន ប្រាប់ សមត្ថកិច្ច នគរបាល ឱ្យ ដឹង ថា កន្លង មក ពួក គេ តែង យក លបទៅ ចាប់ សត្វ ននាល ខ្យងជា ច្រើន លើក ណាស់ មក ហើយ នៅ ចំណុច ខាងលើ ពេល ចាប់ បាន ពួក គេ យក ទៅ លក់ ឲ្យ ពួក អ្នកលក់ សត្វព្រៃ នៅ ភូមិ អូរ សណ្ដាន់ ឃុំ ទឹក ហូត ស្រុក រលាប្អៀរ ដោយ ក្នុង មួយ ក្បាល លក់ បាន ២ ម៉ឺន រៀល ។ ជនសង្ស័យ ទាំង២នាក់ រួម នឹង វត្ថុ តាង ត្រូវ បាន សមត្ថកិច្ច នគរបាល ប្រគល់ ឲ្យ មន្ត្រី ជំនាញ ដើម្បី ចាត់ការ តាម នីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram