ចាប់ខ្លួនស្ត្រីខ្មែរនឹងប្តីជនជាតិនិហ្សេរីយ៉ាដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋតាមហ្វេសប៊ុក…

រាជថានីភ្នំពេញ៖ចាប់ខ្លួនស្ដ្រីខ្មែរ និងប្ដីជនជាតិនីហ្សេរីយ៉ា ដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋយកលុយខ្ទង់ម៉ឺនដុល្លារ តាមបណ្ដាញសង្គម Facebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេស
កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានចាប់ខ្លួនស្ដ្រីជនជាតិខ្មែរម្នាក់ និងប្ដីជនជាតិនីហ្សេរីយ៉ា ដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋ យកអស់លុយខ្ទង់ម៉ឺនដុល្លារ នៅតាមបណ្ដាញសង្គម Facebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេស។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រោយទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋ។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងនគរបាលជំនាញតាមបង្ក្រាបករណីនេះ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ជនឆបោកទាំងពីរនាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះរួមមាន៖


*ទី១៖ ឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ)
*ទី២៖ ឈ្មោះ Longe Olaouwa Akindele ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុចផ្ទះជួលលេខ 65Eផ្លូវលេខ១៨ ក្រុម៦ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចាប់ខ្លួនពួកគេទាំង២នាក់ ក្រោមបទឆបោកប្រាក់ (ផ្ញើឥវ៉ាន់ពីប្រទេសក្រៅ) តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១២១ នឹងលេខ១២២ អ.យ.ក របស់លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
បើតាមលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ នៅតាមបណ្ដាញសង្គម Facebook ក្រោមរូបភាពធ្វើជាអ្នករាប់អានគ្នា ហើយដោយក្ដី ស្រលាញ់រូបគេ បន្លំធ្វើជាផ្ញើទំនិញមួយចំនួនមកឲ្យអ្នកនៅរាជធានីភ្នំពេញ។ ក្រោយមកបក្ខពួកផ្សេងទៀត បានបន្លំថា ធ្វើជាអ្នកដឹកជញ្ជូនទំនិញ ប៉ុន្ដែដើម្បីយកទំនិញបានតម្រូវឲ្យបង់ប្រាក់ជាមុន ចន្លោះពី៥០០ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារឯណោះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram