ទាស់ពាក្យសម្តីគ្នា ប្រពន្ធទាញអំបែងកែវ ចាក់ទៅលើប្តី បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ !!!

ខេត្តតាកែវ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០នាទី មានករណីឃាតកម្មមួយកើតឡើង នៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ អ៊ុង ម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ បានធ្វើសកម្មភាព យកអំបែងកែវ ចាក់ទៅលើជនរងគ្រោះឈ្មោះ កែវ សេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្តីប្រពន្ធ) បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់។

សមត្ថកិច្ច បានឲ្យដឹងទៀតថា មូលហេតុ ដោយសារទំនាស់ពាក្យសម្តី។ ក្រោយកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram