មន្ទីរបរិស្ថានខេត្តកំពត…..

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» មន្រ្តីឧទ្យានុរក្សប្រចាំការចំនួន ០៧នាក់ បានចុះល្បាតដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងធានាបាននូវការការពារ និងអភិរក្សជីវៈចម្រុះ

ក្នុងតំបន់គោលដៅចំនួន០២ ស្ថិតក្នុងភូមិសាស្រ្តភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ និងភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក រីឯនៅតំបន់ការពារទេសភាពអន្លង់ព្រីង មន្ត្រីឧទ្យាននុរក្សប្រចាំការ បានទទួលសត្វននៀល ០១ក្បាល ពីប្រជាពលរដ្ឋរស់នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច

បន្ទាប់មកបានប្រគល់ជូនរដ្ឋបាលព្រៃឈើផ្នែកអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ ដែលសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីយកទៅបំប៉ន និងព្យាបាល។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram