អ្នកចាំទីក្លិប Norwich កីឡាករ Barden ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញមានជំងឺមហារីកពងស្វាស

(ណ័រវីច)៖ កីឡាករ Dan Barden អ្នកចាំទីក្លិប Norwich City ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ឃើញមានជំងឺមហារីកពងស្វាស, នេះបើតាមការបញ្ជាក់ ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។


កីឡាករវ័យ២០ឆ្នាំ, ដែលខ្ចីជើងមកពីក្លិប Livingston លេងនៅលីគ Scottish Premiership រូបនេះ, នឹងត្រូវសម្រាកពីវិស័យបាល់ទាត់, នេះបើតាមក្លិប Norwich បានឲ្យដឹង។
( វាគឺជាដំណាក់កាលដ៏លំបាក ប៉ុន្តែការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់ខ្ញុំ បានជួយឱ្យខ្ញុំ ឆ្លងកាត់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ) នេះបើតាមសម្តីកីឡាករ Barden បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើគេហទំព័ររបស់ក្លិប Norwich។
កីឡាករ Barden បានបន្ថែមថា ជំងឺនេះ ត្រូវបានគេរកឃើញទាន់ពេលវេលា ហើយថាជំហានបន្ទាប់ មានភាពវិជ្ជមាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram