ដើរតាមផ្លូវមុខផ្ទះ ចុចពិលបញ្ចាំងដាក់មុខ បង្កជាហិង្សារងរបួសធ្ងន់ទាំងសងខាង នៅស្រុកព្រះស្ដេច !!!

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានករណីហិង្សាមួយ បានកើតឡើង នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភុម គុណ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច។ ជនបង្ក ឈ្មោះ ប្រុស ពៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រីង ឃុំសេនារាជឧត្តម ស្រុកព្រះស្តច បានយកកាំបិតផ្គាក កាប់ជនរងគ្រោះខាងលើ ពេលនោះ ជនរងគ្រោះបានប្រតាយប្រតបតបវិញ បណ្តាលអោយរងរបួសទាំងសងខាង។

ប្រភពដដែល បានបន្តថា មូលហេតុ ដែលបង្កឲ្យមានករណីហិង្សានេះកេីតឡេីង ដោយសារជនរងគ្រោះ បានចុចពិលបញ្ចាំងដាក់មុខ ពេលជនបង្កកាន់កាំបិតដើរតាមផ្លូវលំមុខផ្ទះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្របែក។ ចំណែកជនបង្ក យកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច និងរងចាំធ្វើការស្រាវជ្រាវកសាងសំណុំរឿង តាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram