ក្បួនដំណេីរស្របច្បាប់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រូវគេបង្ខាំងរារាំងដំណេីរដោយ ក្រុមសន្តិសុខឯកជននិងមន្ត្រីបរិស្ថាន …….

ក្បួនដំណេីរស្របច្បាប់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រូវគេបង្ខាំងរារាំងដំណេីរដោយ ក្រុមសន្តិសុខឯកជននិងមន្ត្រីបរិស្ថាន ដឹកនាំដោយឈ្មោះ មួ ឆាយ និងមន្ត្រីរដ្ឋបាលស្រុក ខណៈដែលយេីងខ្ញុំធ្វេីដំណេីរចុះទៅពិនិត្យរកការពិត ក្រោយខ្ញុំទទួលដំណឹងថាអាជ្ញាធរប្រេីប្រាស់ហឹង្សា បង្ខាំងពលរដ្ឋ ពីចន្លោះ៣០ ទៅ៥០នាក់ ជាពិសេសករណីនេះធ្លាប់មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះទៀតផង ដែលករណីនេះកេីតឡេីងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មន្ត្រីបរិស្ថាន និងពួកសន្តិសុខឯកជន នេះ បានឃាំងដំណេីរពួកយេីងខ្ញុំ ដោយអោយយេីងខ្ញុំចាំគោលការណ៍ជាបន្តបន្ទាប់ទោះមនលិខិតបេសកកម្មពីស្ថាប័នមកក៏ដោត ខណៈដែលផ្លូវនេះជាផ្លូវតែមួយគត់សម្រាប់ទៅទីតាំងកេីតហេតុ ដោយសល់ត្រឹម១គីឡូមែត្រទៀតប៉ុណ្ណោះ គឺដល់ទីតាំងកេីតហេតុហេីយ ។

នេះជាទង្វេីបំពានដោយចេតនា របស់មន្ត្រីពាក់ព័ន្ធ ក្នុងការព្យាយាមបិទបាំងការពិត និងបង្កេីតចលនាអប្បគមន៍នៅទីនេះ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram