គីម យ៉ូជុង ជាមនុស្សម្នាក់មានលទ្ធភាពខ្ពស់បំផុត ដែលនឹងស្នងអំណាច បើសិនលោកគីម ជុងអ៊ុនស្លាប់ ឬសុខភាពទ្រុតទ្រោម….

អង្គភាពវិភាគទិន្ន័យសភាខង ហ្រ្កេស សហរដ្ឋ ចេញរបាយការណ៍បញ្ជាក់ថា គីមយ៉ូជុង ប្អូនស្រីបន្ទាប់ពីគីម ជុងអ៊ុន គឺអ្នកដែលមានលទ្ធភាពខ្ពស់បំផុត ដែលអាចស្នងអំណាចមេដឹកនាំកូរ៉េខាងជើង ជុំនួសលោកគីម ជុងអ៊ុន បើសិនជាស្លាប់ ឬសុខភាពទ្រុតទ្រោម។កាលពីថ្ងៃទី១សារព័ត៍មានយុនហាប់ សារព័ត៍មានកូរ៉េខាងត្បូងឲ្យដឹងថា អង្គភាពដឹកនាំផ្នែកវិភាគរបស់សភាខង ហ្រ្កេស(The Congressional Research Service)ឬCSC ដែលផ្ដល់សេវាផ្នែកទិន្ន័យដល់សមាជិកនឹងមន្រ្តីរដ្ឋសភាសហរដ្ឋ បង្ហាញរបាយការណ៍ដោយបញ្ជាក់ថា គីម យ៉ូជុង ប្អូនស្រីបន្ទាប់ពីគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង

គឺជាបុគ្គលដែលមើលទៅនឹងបានស្នងអំណាចមេដឹកនាំប្រទេស ជំនួសលោកគីម ជុងអ៊ុន ច្រើនបំផុត បើសិនជាគីមជុងអ៊ុន បាត់បង់ជីវិត ឬសុខភាពទ្រុតទ្រោម។របាយការណ៍របស់អង្គភាពCSC ចេញមកក្នុងពេលដែលកំពង់កើតការសង្ស័យខ្លាំងបំផុត ដល់ការបាត់ខ្លួនខុសធម្មតារបស់គីម ជុងអ៊ុន តាំងពីថ្ងៃទី១១មេសា កន្លងមក ក្រោមកំសួលព័ត៍មានមិនពិតប្រាកដ ដែលមិនអះអាងថា មេដឹកនាំកំពូលកូរ៉េខាងជើង អាការះគ្រោះថ្នាក់ ក្រោយពីធ្វើការវះកាត់បេះដូង ខណះដូចគ្នានេះដែរ ក៏មានព័ត៍មានដល់ថ្នាក់ថាលោកគីម កំពង់សម្រាកព្យាបាល ឬបាត់បង់ជីវិតទៅហើយ។

តាមរបាយការណ៍របស់CSC ដែលមានការកែរសម្រួលទិន្ន័យចុងក្រោយ កាលពីថ្ងៃពុធកន្លងមក នៅបានបង្ហាញថា អំឡុងពាក់កណ្ដាលឆ្នាំកន្លងមក ជឿដូចគ្នាថា គីម ជុងអ៊ុន ក្នុងវ័យ៣៦ឆ្នាំ មានបញ្ហាសុខភាពច្រើនយ៉ាងចោមរោម ដោយសារមានស្ថានភាពរោគធាត់ នឹងជក់បារីខ្លាំង”ជឿដូចគ្នាថា គីម ជុងអ៊ុន មានបុត្រ៣នាក់ ដែលមានអាយុតិចជាង១០ខួប តែក៏មិនមានរៀបចំទណែងទាយាទដែលច្បាស់លាស់ថា បើសិនលោកគីម ជុងអ៊ុន បាត់បង់ជីវិត ឬក្លាយជាមនុស្សបាត់បង់សុខភាព ពេលនេះនៅមិនទាន់ដឹងច្បាស់ថា អ្នកណានឹងបានស្នងអំណាចជំនួស តែគីម យ៉ូជុង ដែលជាប្អូនស្រីបន្ទាប់ នឹងជាអ្នកទំនាក់ទំនងផ្សេងៗឲ្យគីម ជុងអ៊ុន មើលទៅមានលទ្ធភាពខ្ពស់បំផុត ក្នុងការឡើងស្នងអំណាចជំនួសលោកគីម ជុងអ៊ុន បងប្រុស។

យ៉ាងណាក៏ដោយ របាយការណ៍របស់CSC នៅបានរាយការណ៍បន្ថែមទៀតថា គីម យ៉ូជុង វ័យ៣២ឆ្នាំ ជាអ្នកមានតួរនាទីសំខាន់ក្នុងការប្រជុំកំពូលខាងការទូតរបស់បងប្រុសគីម ជុងអ៊ុន ជាមួយមេដឹកនាំសហរដ្ឋ,ចិន នឹងកូរ៉េខាងត្បូង តែនៅមានការពិគ្រោះគ្នាថា ដោយភាពសង្ស័យថា ដោយសារគីម យ៉ូជុង ជាស្រ្តី ហើយអាចជាក្លាយជាមេដឹកនាំប្រទេសកូរ៉េខាងជើងបានឬអត់ ជាពិសេសបំផុត បើសិនជាមិនបានទទួលការប្រគល់ដែលច្បាស់លាស់ពីគីម ជុងអ៊ុន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram