បិទទីតាំងមួយចំនួន នៅស្រុកបារាយណ៍ក្រោយរកឃើញ អ្នក ឆ្លង កូវីដ១៩ចំនួន១៨នាក់
(កំពង់ធំ)៖ នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងស្ដីពីការ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៨ នាក់ នៅក្នុងមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចបិទខ្ទប់ទីតាំងមួយចំនួនដូចជាតូបលក់បាយ យានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕



