យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចំនួន២ឃុំ ក្នុងស្រុកកំពង់ត្រាច

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មការ
ចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក និងសមាជិកគណៈកម្មការ បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនពីរឃុំ រួមមាន ឃុំកំពង់ត្រាចខាងលិច និងឃុំកំពង់ត្រាចខាងកើត ដែលបានចូលរួមស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ក្នុងថ្ងៃយុទ្ធនាការលើកដំបូងនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។

លោកអភិបាលស្រុក បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត អនុវត្ត ការ ណែនាំ របស់ ក្រសួង សុខាភិបាល និង អនុសាសន៍ ដ៏ ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពា រ និង ៣កុំ រួមនឹង២ចូលរួមឲ្យបានខ្ជាប់ខ្ជួន។ បន្ថែមលើនេះ បងប្អូនត្រូវចងចាំនូវថ្ងៃកំណត់ និងវិលត្រឡប់មកចាក់សម្រាប់ដូសទីពីរស្របតាមការផ្តាំផ្ញើរបស់ក្រុមគ្រូពេទ្យឲ្យបានគ្រប់គ្នាកុំបីខាន។

ជាមួយគ្នានេះលោកអភិបាល នៃគណៈអភិបាលស្រុក បានឧបត្ថម្ភទឹកសុទ្ធចំនួន៣០កែស សម្រាប់ចែកជូនក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋពិសារក្នុងពេលដែលចូលរួមទទួលចាក់វ៉ាក់សាំងបង្ការនាឱកាសនេះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram