ខេត្តសៀមរាប បន្តបិទផ្សារលើធំថ្មី រយៈពេល២សប្ដាហ៍បន្ថែមទៀត ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩…

សៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយស្ដីពី «ការបន្តបិទផ្សារលើធំថ្មី ស្ថិតភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩» ។


ប្រការ១ នៃសេចក្ដីសម្រេចនេះ បានចែងថា «ត្រូវបន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបាន និង ទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្ដីសម្រេចជាថ្មី» ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ ថ្មីសរុបចំនួន១៦០នាក់ បន្ថែមទៀត និង ព្យាបាលជាសះស្បើយចំនួន៩នាក់ ព្រមទាំងស្លាប់ម្នាក់ ផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram