នារីរូបស្រស់ដើរឆ្លងផ្លូវ ជួបគ្រោះថ្នាក់ខ្ទាតហោះដូចសំឡី ដួលបោកនឹងថ្នល់ របួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង…
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីរូបស្រស់ម្នាក់បានដើរឆ្លងផ្លូវ ក៏ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកមកបុកពេញទំហឹង បណ្តាលឲ្យខ្ទាតហោះដូចសំឡី ដួលបោកនឹងថ្នល់ ធ្វើឱ្យនារីរងគ្រោះរូបស្រស់រូបនេះរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ហេតុការណ៍គ្រោះថ្នាក់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទន្លេសាប ទល់មុខវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា
បើតាមប្រភពពីកន្លែងកើតហេតុដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះមានគ្នាប្រុសស្រីមួយក្រុមបាននាំគ្នាអង្គុយហូបអីជុំគ្នានៅលើសួនច្បារមាត់ទន្លេ លុះដល់ម៉ោងកើតហេតុ នារីរងគ្រោះក៏បានដើឆ្លងផ្លូវតែម្នាក់ឯងទៅចំហៀងផ្លូវម្ខាងទៀត ក្នុងគោលបំណងទៅទិញគ្រឿងញ៉ាំបន្ថែមទៀត ។

ប្រភពដដែលបន្តថា ខណៈពេលនារីរងគ្រោះដើរឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកបរក្នុងល្បឿនលឿនដូចហោះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវទន្លេសាបក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុក៏បុកនារីរងគ្រោះពេញទំហឹង ធ្វើឲ្យនារីរងគ្រោះហោះផ្លោងដូចសំឡី បោកអូសនឹងថ្នល់ បណ្តាលឱ្យសន្លប់ស្តូកស្តឹងមួយសន្ទុះធំ និងមានឈាមហូរតាមត្រចៀកខាងស្តាំទៀតផង ។

បន្ទាប់ពីបង្កហេតុរួច រថយន្ដបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែនារីរងគ្រោះនៅនឹងកន្លែងកើតហេតុ ត្រូវបានមិត្តភ័ក្ដិបញ្ជូនតាមសង្គ្រោះគ្លីនិកឯកជនសុងការណ៍ ទៅពិនិត្យព្យាបាលរបួសភ្លាមៗផងដែរ ៕

