ក្រោយពេលដែលពលរដ្ឋ៩នាក់ បានស្លាប់ដោយសារពុលស្រា អាជ្ញាធរខេត្តកំពត សម្រេចចិត្តធ្វើការ ផ្អាកអាជីវកម្មផលិតស្រាដែលគ្មានច្បាប់អនុញ្ញាត
កំពត៖លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានធ្វើលិខិតមួយ ក្នុងកម្មវត្ថុ «ស្ដីពីការផ្អាកអាជីវកម្មផលិតស្រាដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកំពត» ។

សេចក្ដីសម្រេចរបស់ លោកអភិបាលខេត្តកំពត នាពេលនេះ ធ្វើឡើងក្រោយពីមានករណីពុលស្រាដែលបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន៩នាក់បាន ស្លា ប់ និង ១២នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕




