ប្រទះឃើញសពជនជាតិចិនម្នាក់ដេកស្លាប់ទាំងព្រឹក នៅសួនច្បារបុរីគុជអាសុី
ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីមួយបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក ដោយប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅសួនច្បារបុរីគុជ នៅវេលាម៉ោង ១០នឹង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបុរីគុជអាសុី ស្ថិតក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។
សមត្តកិច្ចប្រាប់ថានូវពុំទាន់ដឹងពីមូលហេតុដែល បណ្តាលអោយជនជាតិចិនខាងលើស្លាប់នៅឡើយទេ សពមានឈ្មោះ Niu Shuangsuo ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានធ្វើដំណើរក្បែរនោះក្រោយមក ក៏ប្រទះឃើញជនជាតិចិនម្នាក់ដេកដួលក្នុងសួនច្បារ រួចបានទៅមើល តែជាអកុសល្យជនជាតិចិននោះបានស្លាប់បាត់ហើយ ភ្លាមៗនោះក៏បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង គួបញ្ចាក់ផងដែរថាចំពោះជំវិញការស្លាប់របស់ជនជាតិចិននេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទៅលើសាកសពតាមនីតិវិធី។


