លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ឧបត្ថម្ភកង់២គ្រឿងហ្នឹង ឧបត្ថម្ភថវិការ៣០០ដុល្លារជូនដល់គ្រួសារក្រីក្រកំព្រាឪពុកម្ដាយ ហ្នឹងផ្ទះជិតដួលរលំទៅហើយ នៅខេត្តតាកែវ

កូនកំព្រាឪពុកម្ដាយមួយគ្រួសារ ដាច់ចិត្តលើកដៃសុំអង្វរដល់សប្បុរសជន សូមជួយពួកគាត់ ខណៈដែលម្ដាយបានស្លាប់ចោលអស់រយៈពេលជាង៥ឆ្នាំមកហើយ ចំណែកឪពុកវិញបានចេញទៅប្រកបរបរធាក់ស៊ីក្លូរនៅភ្នំពេញបាត់ឈឹងទៀត ហើយផ្ទះពួកគាត់ពុកជើងសរសរទ្រេតជិតរលំផងដែលនោះ។ នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានសម្តែងនូវក្តីអាណិតអាសូរដល់កូនកំព្រាទាំង៤នាក់នោះអំពីការខ្វះខាតជីវភាពប្រចាំថ្ងៃនឹងមិនមានមធ្យោបាយទៅសាលារៀនដូចគេ ទើបលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភកង់២គ្រឿង នឹងថវិការចំនួន៣០០ដុល្លារជូនដល់ពួកគាត់ ដើម្បីជួយសម្រួលដល់ការលំបាក។

ក្នុងនោះដែលោកជុំ ឌីណា ស្មៀនសង្កាត់គោកឃ្លាង ក៍បានចូលរួមឧបត្ថម្ភជាថវិការចំនួន២០ដុល្លារជូនដល់កូនកំព្រារម្តាយនឹងឪពុកខាងលើផងដែរ។ ដែលស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ យោងតាមប្រភពពីក្រុមគ្រួសារក្រីក្រកំព្រា បានប្រាប់ក្រុមការងារយើងអោយដឹងថា គាត់មានឪពុកឈ្មោះ ឡុង វណ្ណា មុខរបរ អូសរទេះបន្លែនៅផ្សារតាកែវ(ពីមុន) ម្ដាយមានឈ្មោះ សុខ ឡៃ មុខរបរនៅផ្ទះ(ស្លាប់)និងមានបងប្អូនចំនួន៧នាក់ ស្រីទាំអស់ ចំណែកកូនបងមានអាយុ២៩ឆ្នាំ និងប្អូនពៅអាយុ៩ឆ្នាំ ដោយសារជីវភាពក្រីក្រខ្វះខាតខ្លាំងពេក ពួកគាត់មិនបានរៀនសូត្រសូម្បីតែម្នាក់សោះឡើយ។

ក្រោយពីម្ដាយបស់ពួកគាត់បានស្លាប់ ឪពុកបានចេញទៅរកការងារធ្វើនៅភ្នំពេញ(ធាក់ស៊ីក្លូ)និងបានផ្ញើលុយអោយកូនក្នុងមួយខែ ៣០០០០រៀល ទៅ ៤០០០០រៀលតែប៉ុណ្ណោះ តែមួយរយៈនេះបានបាត់ដំណឹងសូន្យឈឹង ចំណែកកូនកំព្រាទាំង៧នាក់បានទៅធ្វើការស៊ីឈ្នួលគេដើម្បីចិញ្ចឹមបងប្អូន ខ្លះទៀតក៏នៅជាមួយអ្នកជិតខាង។

ដោយឃើញពីភាពលំបាកវេទនាទើបប្រជាពលរដ្ឋជិតខាង នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូមពរ អោយក្រុមភ្នាក់ងារសារព័ត៌មានជួយផ្សព្វផ្សាយដំណឹងដ៏កំសត់មួយនេះទៅដល់សប្បុរសជន ដែលគាត់មានចិត្តមេត្តាជួយក្រុមគ្រួសារក្មេងកំព្រាទីទាល់ក្រទាំងនេះផង ពិតជាគួរឲ្យសង្វេគណាស់ ហើយផ្ទះពួកគាត់ដំបូលប្រក់មេឃ សរសរទ្រេតជិតរលំទៀត ពេលមានភ្លៀងខ្យល់ម្ដងៗ រត់ជ្រកក្រោមផ្ទះគេទាំងយប់ក៍មាន ដោយសារខ្លួនទីទាល់ក្រនិងជាក្មេងកំព្រាសុទ្ធតែស្រីៗទៀត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះដាច់បាយម្តងៗបានអ្នកជិតខាងមានចិត្តអាណិតអាសូរជួយផ្តល់ចំណីអាហារខ្លះៗដល់ពួកគាត់ផងដែរ។

សង្ឃឹមថានៅពេលសប្បុរសជនដែលមានចិត្តសប្បុរសធម៌បានឃើញហើយនឹងបានជួយឧបត្ថមដល់គ្រួសារមួយនេះផង សូមទំនាក់ទំនងតាមរយះលេខទូរសព្ទ័អ្នកជិតខាង015-306876 សូមអគុណ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram