មហាជន កំពុងរងចាំមើលមន្ត្រីយោធាម្នាក់ បាញ់ប្អូនថ្លៃបាក់ជើងជាប់ខ្នោះក្រោមស្នាដៃសមត្ថកិច្ចឆ្នើមខេត្តបាត់ដំបង……

ខេត្តបាត់ដំបង៖ អស់រយៈពេល១ខែហើយដែលមន្ត្រីយោធាម្នាក់ឈ្មោះ ស៊ាន វិសាល មានឋានៈវរសេនីយ៍ឯក បម្រើការងារនៅអង្គភាព យោធភូមិភាគទី៥បានបង្កហិង្សាដោយប្រើកាំភ្លើងបាញ់ប្អូនថ្លៃរបស់ខ្លួនឈ្មោះ គា គឹមសេង ក្នុងបរិវេណក្លឹបស្នូកឃ័រពេញនិយមមួយកន្លែងស្ថិតក្នុងភូមិអូតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស្ងាត់មាត់ឈឹងហាក់បីដូចគ្មានរឿងអ្វីកើតឡើងសោះ។


ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនិងសមត្ថកិច្ចថ្នាក់ក្រោមកំពុងងឿងឆ្ងល់ថាជនល្មើសជានគរបាលដែលបាញ់សម្លាប់ប្អូនថ្លៃនៅខេត្តកណ្តាលសមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តក្រចេះដោយប្រើរយះពេលត្រឹមតែ១សប្តាហ៍តែប៉ុណ្ណោះ។ចំណែកសមត្ថកិច្ចខេត្តបាត់ដំបងចាប់តាំងពីជនបង្កបាញ់ប្អូនថ្លៃបណ្តាលអោយរបួសភ្លៅឆ្វេង ក្នុងបរិេណក្លឹបស្នូកយ័រនោះកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះបាត់ដំណឹងឈឹងតែម្តង តាមមើលទៅ ប្រហែលជាជនល្មើសចេះបំបាំងកាយឬហោះហើរទៅលាក់ខ្លួននៅដ្ឋានព្រះឥន្ទហើយទើបមានសភាពស្ងប់ស្ងាត់បែបនេះ។


តើទាហានមានសិទ្ធិប្រើប្រាស់អាវុធដើម្បីការពារជាតិមាតុភូមិឬយកមកទុកបាញ់គ្នាលេងដើម្បីបញ្ចេញកំហឹងដោយសារជម្លោះមែនទេអស់លោក?ប្រភពព័ត៌មានពីអ្នកលក់ដូរម្នាក់(សុំមិនបញ្ចេញឈ្មោះ)បានអោយដឹងថាបន្ទាប់ពីលាន់ស្នូរកាំភ្លើងចំនួនពីរគ្រាប់ពួកគាត់នាំគ្នាទៅអើតមើលទីតាំងកើតហេតុប៉ុន្តែត្រូវបានកូនក្មួយប្រាប់ថាមានគេបាញ់គ្នាត្រូវរបួសបញ្ជូនទៅពេទ្យហើយ។បន្ទាប់មកលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុប៉ុន្តែម្ចាស់ទីតាំងមិនអនុញ្ញាតអោយថតរូបភាពទេ មូលហេតុអ្វីក៍លោកមិនដឹងច្បាស់ដែរ។
លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគបាលខេត្តបាត់ដំបងបានឆ្លើយតបភ្នាក់ងារCPNSនៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ យ៉ាងខ្លីថា៖លោកគ្មានសមត្ថភាពចាប់ជនល្មើសទេ (គេជាទាហាន លោកជាប៉ូលិស)សំណុំរឿងនេះបញ្ជូនទៅតុលាការហើយ រឿងអ្វីផ្សេងទៀតអត់ដឹង។
ដូច្នេះប្រជាពលអស់ជំនឿចំពោះសមត្ថកិច្ចមូលដ្ឋានឬខេត្តដែលគ្មានសមត្ថភាពឃាត់ខ្លួនជនល្មើសបង្ករបួសស្នាម
ផ្អើលពេញក្រុងបាត់ដំបង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram