សម្តេចេតជោ ហ៊ុន សែន បានសម្រេចផ្តល់បន្ថែមនូវថវិកាជូនទៅបណ្តាខេត្តចំនួន២០ សម្រាប់ត្រៀមទប់ស្កាត់កូវីដ១៩…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់បន្ថែមនូវថវិកាជូនទៅបណ្តាខេត្តចំនួន២០ សម្រាប់ត្រៀមទប់ស្កាត់កូវីដ១៩ ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះនូវទឹកប្រាក់បន្ថែមសរុបចំនួន 2,290,000,000 រៀល ។

ខេត្តដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានសម្រេចបន្ថែមនោះ មានដូចជា ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ពោធិសាត់ ព្រះវិហារ កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ តាកែវ កំពង់ចាម កំពង់ឆ្នាំង កែប កំពង់ស្ពឺ កំពង់ធំ ព្រះសីហនុ និងខេត្តសៀមរាប៕

