ឆ្លៀតពេលរាជរដ្ឋាភិបាលកំពង់តែរវល់ការការពារជំងឺកូវិដ១៩បែជាមកនាំគ្នាឈូសឆាយដីព្រៃលិចទឹកនៅក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ជាក់ស្ដែងនៅថ្ងៃទី26ខែមេសាឆ្នាំ2020 វេលាម៉ោង11 48នាទីកំលាំងសមត្ថកិច្ចចុះបង្ក្រាបត្រាទរ័កំពុងតែឈួសឆាយដីព្រៃលិចទឹកនឹងភ្ជួរដីព្រៃលិចទឹកឃាត់ចាប់បានត្រាក់ទរ័ចំនួន2គ្រឿង ដឹកនាំដោយលោកវរសេនីយ៌ត្រី ស៊ន បូរិន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក សហការជាមួយកំលាំងចំរុះ ចំនួន12នាក់ បានឃាត់ចាប់ត្រាក់ទរ័2គ្រឿងកំពុងឈួសឆាយដីព្រៃលិចទឹក នៅចំណុចកុមារជះ ស្ថិតនៅក្នុងភូមិពោធ៌ ឃុំពោធ៌ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នឹងឃាត់ជនសង្ស័យបានចំនួន2នាក់ 1ឈ្មោះវ៉ាន ហីង ភេទប្រុសអាយុ36ឆ្នាំ រស់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយស្រុកមោងឬស្សី ខេត្តបាត់ដំបង 2ឈ្មោះឈុំ សៀប ភេទប្រុសអាយុ40ឆ្នាំ រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ ។
បច្ចប្បន្ន វត្ថុតាងនឹងជនសង្ស័យកំពុងតែកក៏សាងសំណុំរឿងប្រគល់អោយជំនាញជលផល។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram