ថៃ ចាប់ខ្មែរខុសច្បាប់១៣នាក់ ដែលលបលួចចូលដើម្បីទៅធ្វើការ នៅក្រុងបាងកក,ឈុន បុរី នឹង សមុទ្រ សាខន…..
ស្រះកែវ៖កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ អ្នកសារព័ត៍មានរាយការណ៍ថា ទាហានឈុតខ្មៅថៃអង្គភាពលេខ១២ ឈរជើងនៅស្រុកអារញ្ញ បានសហការជាមួយជុំនាញពាក់ពន្ធ័ បង្កើនវិធានការនៅតាមបន្ទាត់ព្រំដែន ក្រោយបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរមួយចំនួន បានធ្វើដំណើរវិលត្រឡប់ទៅប្រទេស ជាពិសេសតំបន់ចន្លោះប្រហោង នឹងទប់ស្កាត់ទំនិញខុសច្បាប់ តាមច្បាប់គ្រាអាសន្ន នឹងវិធានការទប់ស្កាត់ការរាត្បាតវីរុសខូវីត-19 ដោយមេបញ្ជារការកងទាហានឈុតខ្មៅលេខ1205 ក្រុមទាហានឈុតខ្មៅលេខ12 បានសហការល្បាតនៅបរិវេណភូមិ ដង អូ
-ភូមិបារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់ផ្សេងៗ តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា នឹងបានប្រទះឃើញពលករខ្មែរ ព្រមទាំងសាក់កាដូធ្វើដំណើរ លាក់ខ្លួននៅបរិវេណចំការអំពៅចំនួន១៣នាក់ ក្នុងនោះប្រុស៨នាក់ នឹងស្រី៥នាក់។
នេះបើយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(ស្រះកែវ-77 សកេត)។សូមជំរាបថា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ សាកសួរពលករខ្មែរខាងលើ ទើបដឹងថា គ្រប់គ្នាមិនមានឯកសារធ្វើដំណើរនោះទេ ទើបសមត្ថកិច្ចបញ្ជូនពលករខ្មែរទាំង១៣នាក់ខាងលើ ទៅសមត្ថកិច្ចជំនាញខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ដើម្បីសួរចម្លើយនឹងចុះក្នុងកំណត់ហេតុទុកជាភស្តុតាង ដោយពលករខ្មែរម្នាក់ បានប្រាប់ថា ហេតុដែលពួកគេលបលួចធ្វើដំណើរឆ្លងមកប្រទេសថៃ តាមច្រករបៀង ដោយមានមេខ្យល់ជនជាតិខ្មែរ មិនស្គាល់នាមត្រកូល នាំដើរចូលមកតាមព្រៃ នឹងឲ្យលាក់ខ្លួននៅក្នុងចំការអំពៅ ហើយនឹងមានរថយន្តមកទទួល ដើម្បីធ្វើដំណើរទៅធ្វើការនៅក្រុងបាងកក,ឈុន បុរី នឹងសមុទ្រ សាខន ជាដើម។ល។
ដោយបានចំណាយលុយឲ្យមេខ្យល់ ក្នុងម្នាក់ៗ២០០០បាតទៀតផង។យ៉ាងណាក៏ដោយ អ្នកសារព័ត៍រាមានបានយការណ៍ថា ក្រោយពីធ្វើការសួរនាំនឹងអនុវត្តតាមច្បាប់ហើយ សមត្ថកិច្ចទាហានឈុតខ្មៅលេខ1201បាននាំពលករខ្មែរទាំងអស់ បញ្ជូនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកត្រួតពិនិត្យភូមិ ណូន ម៉ាកមុន ឃុំណូនម៉ាកមុនស្រុកគោកឃ្យូងខេត្តស្រះកែវ៕




