គួរអោយអាណិតណាស់នារីវ័យក្មេងម្នាក់ជួបគ្រោះអកុសលលើម៉ូតូកង់បី ពេលផឹកស្រាថ្នាំលាយជាមួយស្ទីង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីវ័យក្មេងម្នាក់បានផឹកស្រាថ្នាំលាយជាមួយស្ទីងអស់៦ឈុត ក៏មានអាការៈមិនស្រួលខ្លួនក៏បានហៅម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យ ក៏ស្រាប់តែដាច់ខ្យល់ស្លា.ប់នៅលើម៉ូតូកង់បីតែម្តង បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។


សេចក្តីរាយការណ៍បានបន្តថា ស.ពនារីរងគ្រោះខាងលើមានឈ្មោះ ស្រីលីន អាយុ២០ឆ្នាំ មុខរបររត់តុតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
តាមសម្តីស្ត្រីម្នាក់ដែលត្រូវជាមិត្តភ័ក្ដិនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នាចំនួន៦នាក់ ក្នុងនោះស្រី៥នាក់ និងប្រុសម្នាក់ជាសង្សាររបស់នារីរងគ្រោះបាននាំគ្នាជួបជុំផឹកស៊ី ដោយពួកគេជាស្ត្រី៤នាក់បាននាំគ្នាផឹកស្រាបៀរកំប៉ុង ចំណែកនារីរងគ្រោះជាមួយនឹងសង្សារ បានផឹកស្រាថ្នាំលាយជាមួយនឹងភេសជ្ជៈស្ទីងអស់ចំនួន៦ឈុត ។
លុះផឹកស្រវឹងហើយនោះ នារីរងគ្រោះក៏បានក្អួតចង្អោរ ទន់ដៃទន់ជើង ដោយឃើញអាការៈមិនស្រួល ពួកគេជាមិត្តភ័ក្ដិ ក៏បានហៅម៉ូតូកង់បីឥណ្ឌាអោយមកជួយដឹកនារីរងគ្រោះទៅមន្ទីរពេទ្យ តែពេលដល់មន្ទីររុស្ស៊ី ពេទ្យថា អត់ទទួល ក៏បន្តទៅពេទ្យឯកជន បញ្ញាសក្តិ ពេទ្យអត់ទទួលទៀត ក៏បានបន្តទៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសល ពេលទៅដល់មន្ទីរកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា នារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ ។


ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីដឹងថា នារីរងគ្រោះស្លា.ប់ហើយ មិត្តភ័ក្តិក៏បានទាក់ទងទៅសាច់ញាតិនៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា អោយកង់បីដឹកយកទៅដាក់នៅវត្តចាក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ ។ ប៉ុន្តែពេលដល់មុខវត្តចាក់អង្រែក្រោម វត្តបានចាក់សោរបងមិនអោយចូល ដោយរង់ចាំខាងពេទ្យមកយកសំណាក និងអោយខាងសមត្ថកិច្ចជំនាញពិនិត្យមើលថា ជនរងគ្រោះបានស្លា.ប់ដោយសារករណីអ្វីអោយប្រាកដ។ ក្រោយពីពិនិត្យរួច ទើបសមត្ថកិច្ចប្រគល់ស.ពអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram