ករណីចូលលួចធុងបាស់ របស់ព្រះចៅអធិការវត្ត អង្គបក្សី ក្រោយលួចបានហើយ ជនសង្ស័យនោះ បានយកទៅចាក់នៅលើផ្ទះរបស់ខ្លួន ហើយក៏ត្រូវឧបាសកជើងវត្ត ប្រទះឃើញ


ខេត្តតាកែវ៖ ជនឈាមរាវម្នាក់ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆឹកា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្កិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចូលលួចធុងបាស់ របស់ព្រះចៅអធិការវត្ត អង្គបក្សី។ ក្រោយលួចបានហើយ ជនសង្ស័យនោះ បានយកទៅចាក់នៅលើផ្ទះរបស់ខ្លួន ហើយក៏ត្រូវឧបាសកជើងវត្ត ប្រទះឃើញ ក៏ស្គាល់ថា ជារបស់ព្រះចៅអធិការវត្ត ក៏ប្តឹងនគរបាល ឲ្យចាប់ខ្លួនជននោះតែម្តង។
ជនសង្ស័យនោះ មានឈ្មោះ យិន សាវឿន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីចោរចូលលួចធុងបាស់ម៉ាក JBL ១គ្រឿងរបស់ព្រះតេជគុណព្រះនាម រី ចំរើន ជាព្រះចៅអធិការវត្តអង្គបក្សី ស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទុកក្នុងកុដិ។ ក្រោយពីមានជនមិនស្គាល់មុខបានចូលទៅលួចធុងបាស់របស់ព្រះចៅអធិការវត្តនោះ រំលង ៣ថ្ងៃក្រោយមក គឺនារសៀលថ្ងៃទី៩ ខែវិច្ឆិកា ស្រាប់តែឧបាសកជើងវត្ត បានឃើញធុងបាស់នោះនៅលើផ្ទះ ឈ្មោះ យិន សាវឿន ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិព្រៃឈើទាល កំពុងចាក់លឺយ៉ាងកងរំពង ហាក់ដូចជាទ្រព្យសម្បត្តិរបស់ខ្លួន។
ឃើញដូច្នោះ ឧបាសករូបនោះ ក៏បានទៅជំរាបជូនគណៈកម្មការអាចារ្យ និងព្រះតេជគុណ រី ចំរើន ព្រះចៅអធិការវត្ត ដើម្បីមានវិធានការដកហូតធុងបាស់មកវិញ រួចក៏ប្ដឹងសមត្តកិច្ចតែម្ដងទៅ។ ក្រោយពីទទួលបានពាក្យបណ្តឹង ក្រោមការដឹកនាំបញ្ជាពីស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងសមត្តកិច្ចជំនាញ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និងដកវត្ថុតាងយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកធុងម៉ាស ១គ្រឿងនោះ ត្រូវសមត្តកិច្ច ប្រគេនជូនព្រះចៅអធិការវត្តអង្គបក្សីនោះវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram