ចក្រភពអង់គ្លេស បន្តផ្តល់អនុគ្រោះពន្ធឲ្យកម្ពុជា និងចាត់ទុកកម្ពុជា ជាគោលដៅវិនិយោគ…


ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគី រវាងលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយលោក ដូមីនិក រ៉ាអាប់រដ្ឋមន្ត្រីការបរ ទេសនៃចក្រភពអង់គ្លេស នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១នេះ ប្រមុខការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរ បានលើកឡើងផ្តោតអំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗ នៅក្នុងប្រទេសកម្ពុជា និងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោស សម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពគ្នាលើសារៈ សំ ខាន់ នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរ ទេស នៅល្ងាចថ្ងៃទី២៣ខែមិថុនានេះ។
នៅក្នុងជំនួបទ្វេភាគី នោះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោស សំអាតមីន សុខាភិបាល និងបរិស្ថាន។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យធ្វើការជ្រើស រើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ ភាគីទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)។
នៅក្នុងក្របខ័ណ្ឌអាស៊ាន លោក ប្រាក់ សុខុន បានជម្រាបជូន លោក ដូមីនិក រ៉ាអាប់អំពីការ ត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់មជ្ឍភាព និងឯកភាពអាស៊ាន ការពន្លឿនការស្តារឡើងវិញក្រោយផលប៉ះពាល់នៃជំងឺកូវីដ-១៩និងការពង្រឹងសុខុមាលភាពសាធារណៈ។
លោកឧបនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់ចក្រភពអង់ គ្លេសក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាជា មួយអាស៊ាន ហើយ លោកបានបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំរបស់ចក្រភពអង់ គ្លេស អាស្រ័យដោយចក្រភពអង់គ្លេសតែងតែ មានទំនាក់ទំនងយ៉ាងសកម្មជាមួយអាស៊ាន។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ការពីរាត្រីថ្ងៃទី២២ ខែមិថុនា ហើយបញ្ចប់ដំណើរទស្សនកិច្ច នៅល្ងាចថ្ងៃទី ២៣ ខែមិថុនានេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram