លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ដឹកនាំដោយ លោក ហេង ឡុង ដឹកនាំ ភ្នាក់ងារអនាម័យរបស់ក្រុមហ៊ុន ចុះប្រមូលសម្រាមដែលកកស្ទះ…
រាជធានីភ្នំពេញ ៖នៅរសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ដឹកនាំដោយ លោក ហេង ឡុង ដឹកនាំ ភ្នាក់ងារអនាម័យរបស់ក្រុមហ៊ុន ចុះប្រមូលសម្រាមដែលកកស្ទះនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ។

? កនុងនោះដែរក្រុមហ៊ុន បានឧបត្ថម្ភ ឡានបែន ចំនួន ៥គ្រឿង និងក្រុមភ្នាក់ងារអនាម័យ ចំនួន ១២ នាក់ រួមទាំង សិល្បករ សិល្បការិនី ចំនួន ១២ នាក់ផងដេរ ដើម្បីធ្វើការកើប និងប្រមូលសម្រាម ។

? នាឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អរគុណចំពោះការគិតគូរយកចិត្តទុកដាក់និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា ព្រមទាំងភ្នាក់ងារអនាម័យ បានខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមបណ្ដោយផ្លូវមុនីរ៉េត កុំអោយមានការកកស្ទះ ក្នុងកំឡុងពេល បុគ្គលិកក្រុហ៊ុន ស៊ិនទ្រី ធ្វើបាតុកម្ម មិនចេញប្រមូលសំរាម ទូទាំងរាជធានីភ្នំពេញ ហើយក៍ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភណភាព បរិស្ថានល្អ អនាម័យល្អ និងទីក្រុងស្អាត ។












? ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជា រាជធានីភ្នំពេញ ទាំងមូល ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យ ប្រមូល ៕
