សមត្ថកិច្ចឃាត់ខ្លួនអ្នកទិញគ្រឿងញៀនម្នាក់..
កណ្ដាល: យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់នៅវេលាម៉ោងជាងល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ បូ សូឌី អាយុ២៤ឆ្នាំ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុង តាខ្មៅមុខរបរមិនពិតប្រាកដ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនមួយកញ្ចប់ធំ និងម៉ូតូMSX ពណ៌ប្រផះ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-4753។ ប៉ូលិសកំពុងចាត់ការតាមនីតិវិធី៕


