បង្ក្រាបករណីគ្រឿងញៀន សមត្តកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២០៩កញ្ចប់ធំតូច…
បង្ក្រាបករណីគ្រឿងញៀន សមត្តកិច្ចខណ្ឌដូនពេញ ចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២០៩កញ្ចប់ធំតូច ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ រាជធានីភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈាន ដល់ការបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

+វត្ថុតាងត្រូវចាប់យក ១-ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួនៈ ២០៩ កញ្ចប់( ក្នុងនោះមានកញ្ចប់ធំចំនួន០៣កញ្ចប់ )។ ២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។ បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

