ក្មេងស្រីពីរនាក់លង់ទឹក ស្លា ប់ ពេលទៅមើលគោ
កំពង់ឆ្នាំង : ក្មេងស្រីពីរ នាក់បានលង់ទឹក ស្លា ប់ ពេលដែលទៅមើលគោជាមួយជីដូន ។ហេតុការណ៍នេះបានកើតឡើងកាលល្ងាច ថ្ងៃទី១៦ ខែមិថុនា នៅចំណុចរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ

នគបាលមូលដ្ឋានបានឪ្យដឹងថាកុមារីរងគ្រោះឈ្មោះ ផល់ ស្រីដា អាយុ ៩ ឆ្នាំដែលមានឪពុកឈ្មោះសឿន ខា ម្តាយ ឈ្មោះឡុង ស៊ីថា និងឈ្មោះ ផល់ ស្រីនាថ អាយុ ៤ ឆ្នាំ ដែលមានឪពុក ឈ្មោះ សឿន ផា ម្តាយឈ្មោះទេព ស្រីនាង ។
សមត្ថកិច្ចនិយាយក្មេងស្រីទាំងពីរនាក់បានទៅមើលគោជាមួយជីដូនដែលមានឈ្មោះ ភាព អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយបាននាំគ្នាចុះលេងទឹករណ្តៅដីមួយកន្លែងក៍បណ្តាលឪ្យលង់ទឹក ស្លា ប់ ទាំងពីរនាក់តែម្តង ៕

