បុរសចំនួន ២ នាក់ត្រូវបានរថយន្តមិនចាំម៉ាកមួយគ្រឿងបុកអូស​ឆេះ​ម៉ូតូ​ខ្ទិច​ម៉ត់​ បណ្ដាលឲ្យស្លាប់ម្នាក់​ និងរងរបួសស្រាលម្នាក់។

ភ្នំពេញ៖​ បុរសចំនួន ២ នាក់ត្រូវបានរថយន្តមិនចាំម៉ាកមួយគ្រឿងបុកអូស​ឆេះ​ម៉ូតូ​ខ្ទិច​ម៉ត់​ បណ្ដាលឲ្យស្លាប់ម្នាក់​ និងរងរបួសស្រាលម្នាក់។ ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង៤​ ទាបភ្លឺឈានចូលថ្ងៃទី ០១​ ខែកក្កដា​ ឆ្នាំ ២០២២​ ស្ថិតតាមបណ្ដោយផ្លូវរថៃហ្គឺ​ ក្នុងសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

បើយោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថាក្រុមការងារឱ្យបានដឹងថា៖​ នៅមុនពេលកើតហេតុគេបានឃើញបុរសចំនួន ២ នាក់ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ 1W-9020​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័រ​ ក្នុង​ទិស​ដៅ​ពី​ស្ពាន​ព្រែក​សំរោង​ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​១​ ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​កេីត​ហេតុ​ ក៏​បន្ថែម​ល្បឿន​វាជែង​ តែ​ត្រូវ​បាន​ទាក់​ជាមួយ​ដៃម៉ូតូ​ មួយគ្រឿង​ទៀត​ដែល​ជិះ​ប្រច្រាស់​ទិសគ្នា​ ដួល បណ្ដាល​ឲ្យ​អ្នក​ជិះ​ខាង​ក្រោយ​ខ្ទាត​ផ្លោង​ចេញ​ពី​ម៉ូតូទៅ​ជំហៀង​ផ្លូវ​ រងរបួស​ស្រាល​ ។ ខណៈពេល​ភ្លាម​ៗ​នោះ​ផងដែរ​ ក៏ស្រាប់​តែ​មាន​រថយន្ត​ធន់​ធំ​ប្រភេទ​ដឹក​ដី​ មួយ​គ្រឿង​ពណ៌​ស​ មិន​ចាំស្លាកលេខ​ បេីក​ក្នុង​ស្ថានភាព​ល្បឿន​លឿន​ថែម​ទាំង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ក៏​បាន​បុក​​អូស​កិន​​ទាំង​មនុស្ស​និង​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​ អាណោចអាធ័ម​ ។ រីឯ​ម៉ូតូ​វិញ​ឆេះ​ខ្ទិច​ម៉ត់​យ៉ាង​ដំណំ​ផងដែរ​ ។ បន្ទាប់​ពី​កេីត​ហេតុ​ តៃ​កុង​រថយន្ដ​បាន​បន្ត​បេីករត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ ។ សពជនរងគ្រោះ​មាន​ឈ្មោះ​ ណុប​ វៃ​ អាយុ​២១ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅ​ម្តុំ​វត្ត​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ មាន​ស្រុក​កំណើត​ ភូមិ​តោល​ ឃុំ​រវៀង​ស្រុក​សំរោង​ ខេត្ត​តាកែវ​ ជាអ្នក​បេីក​ម៉ូតូ​ ។ ​ អ្នក​រងរបួស​ស្រាល​ មានឈ្មោះ​ ជា​ បញ្ញា​ អាយុ​១៨ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ស្រុក​កំណើត​ នៅ​ជាមួយ​សព​ជនរងគ្រោះ​ ។ ពួក​គេ​ទាំង២​ នាក់​បាន​ធ្វើ​ដំណេីរ​ចេញ​មក​ពីស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​ ឆ្ពោះ​មក​ក្រុង​ភ្នំពេញ​ ដើម្បី​មកធ្វើ​ការ​ងារ​ តែ​អកុសល​ ក៏​ត្រូវ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ឆក់​យក​អាយុ​ជីវិត​ជនរងគ្រោះ​ ឈ្មោះ​ ណុប​ វៃ​ (ស្លាប់​)​ យ៉ាង​អាណោចអាធ័ម​។ ក្នុង​ហេតុការណ៍​មួយ​នេះ​ក៏​មាន​វត្តមាន​របស់​កម្លាំង​សម្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កេីត​ហេតុ​ រួច​រាយការណ៍​បន្ត​ទៅ​សម្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​ការ​ ត្រួត​ពិនិត្យ​បន្ថែម​ទៀត​។ បច្ចុប្បន្ន​ក្រោយ​ពេល​កេីតហេតុ​សម្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ ហេីយ​កុសល​វិច័យ​សព​ និង​ធ្វើ​របាយការណ៍​កំណត់​ហេតុ​ រួច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដេីម្បី​ធ្វើ​ការ​ស្រាវជ្រាវរក​រថយន្ដ​បង្ក​ និង​តៃកុង​ យក​មក​ធ្វើ​ការ​សួរ​នាំ​ និង​បន្ត​ចាត់ការ​តាម​និតិវិធី​ច្បាប់​ផង​ដែល​ ។ ចំណែក​ឯ​សព​ជន​រង​គ្រោះ​ ត្រូវ​បាន​បុរស​ឈ្មោះ​ បញ្ញា​ លេីក​ដាក់​រថយន្ត​ពេទ្យ​សង្គ្រោះ​ ដឹក​បញ្ជូន​ទៅ​ស្រុក​កំណើត​ឲ្យ​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram