បុរសម្នាក់ បើករថយន្តមួយគ្រឿងជ្រុលបុកម៉ូតូ…

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងជ្រុលបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ មានផ្ទៃពោះជិតគ្រប់ខែ រងរបួសធ្ងន់ ហើយព្យាយាមបើករថយន្តរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញឃាត់បានវិញ នៅភ្នំពេញ
កាលពី យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកADVពណ៌សលាយខ្មៅ ពាក់ស្លាកលេខនគរបាល1-5022បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់កំពុងមានផ្ទៃពោះ ដែលធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំនុចកើតហេតុស្រាប់តែមានរថយន្តមួយ គ្រឿងម៉ាកលុចស៊ីសពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AJ 8505បើកបរដោយបុរសម្នាក់ធ្វើដំណើរ ស្របទិសគ្នាមកពីក្រោយក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ដែលធ្វើដំណើរតាមម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តមិនព្រមឈប់ដោះស្រាយហើយព្យាយាមបើករត់គេចខ្លួនរហូតទៅដល់ស្តុបសេះមាសដែលស្ថិតនៅ
តាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ ទើបត្រូវបានសមត្ថកិច្ចដេញឃាត់ខ្លួនបាន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram