អាជ្ញាធររាជធានីភ្នំពេញ បន្តបិទខ្ទប់តំបន់ ក្រហម តំបន់ លឿងទុំនិងតំបន់លឿង ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ….

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តបិទខ្ទប់តំបន់ ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបានបង្រួមតំបន់បិទខ្ទប់មកតូចជាងមុន។ នេះបើយោងតាមេសេចក្តីសម្រេចបន្ទាន់មួយ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
បើតាមសេចក្តីសម្រេចនេះ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ នឹងត្រូវ អនុវត្តដូចវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅ ដោយក្នុងនោះតំបន់លឿង តំបន់លឿងទុំ អនុញ្ញាតឱ្យធ្វើចរាចរ និងសកម្មភាពចាំបាច់ប៉ុណ្ណោះ ហើយតំបន់ក្រហមនៅតែបន្តរឹតត្បិត ខ្លាំងក្លាដដែល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram