យុវជន២នាក់ត្រូវរថយន្តដឹកដែនបុកនិងកិនខ្ទិចម៉ូតូខ្ទាតចូលក្រោមរថយន្តអាយុថ្លៃមិនស្លាប់
ភ្នំពេញ យុវជន២នាក់បេីកបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយត្ន័បណ្តាលអោយប៉ះម៉ូតូ១គ្រឿងទៀតខ្ទាតចូលក្រោមរថយន្តដឹកដែកបណ្តាលអោយកិនខ្ទិចផ្នែកខាងក្រោយសំណាងល្អគ្រាន់តែរបួសស្រាល។

ហេតុការណ៍នេះកេីតឡេីងវេលាម៉ោង 6 : 20 នាទី តាមបណ្តោយផ្លូវ ២១៧ ត្រង់ចំណុចមុខការ៉ាស់សាំង TOTAL ជិតដល់រោងចក្រស្រាបៀកម្ពុជា ថ្ងៃទី 17 មិនា 2022 សង្កាត់ ជេីងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។តាមប្រភពពីប្រជាពលរដ្ធបានអោយដឹងថាដំបូងគេបានឃេីញម៉ូតូ១គ្រឿង ម៉ាក Honda Dream សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AF 4271 បេីកបរដោយយុវជន2 នាក់ធ្វេីដំណេីរទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកេីតហេតុខាងលេីក៏បានវ៉ាជែងម៉ូតូ១គ្រឿងទៀតមិនប្រុងប្រយត្ន័បានទាក់ដៃចង្កូតគ្នាបណ្តាលអោយដួលខ្ទាតចូលពីមុខរថយន្តដឹកដែក ធ្វេីដំណេីរទិសដៅស្របគ្នា ក្បាលនិងកន្ទុយពណ៌ទឹក្រូច ស្លាកលេខ ភ្នំពេញ 3B 7579 ហ្រ្វាំមិនទាន់ក៏បានកិនម៉ូតូចំពាក់កណ្តាលខ្ទិចមួយកំណាត់ក្រោយអូសបោកនិងទ្រូងផ្លូវខ្ទាតមនុស្សចូលក្រោមកង់រថយន្តសំណាងល្អអាយុថ្លៃគ្រាន់តែរបួសស្រាល។ក្រោយកេីតហេតុតៃកុងរថយន្តដឹកដែកបានបេីកទ្វារត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យឯរថយន្តនិងម៉ូតូក្រោយពីសម្ថកិច្ចធ្វេីការវាស់វែងរួចបានយកដាក់អែបគៀនរួចទំនាក់ទំនងក្រុមគ្រួសារភាគីខាងម៉ូតូដេីម្បីចរចារជាមួយតំណាងភាគីរថយន្តចញ្ចប់រឿងនៅនិងកន្លែង៕






