ក្រសួងសម្រេចអនុញ្ញាតឲ្យប្រតិបត្តិករចំនួនពីរ នាំចូលឧបករណ៍តេស្តរហ័ស រកអង់ទីហ្សែន កូវីដ-១៩…..

ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យប្រតិករចំនួន២ នាំចូលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយសារប្រតិករទាំងពីរនេះ បានឆ្លងកាត់ការសាកល្បង និងវាយតំលៃរបស់មន្ទីរពិសោធន៍ ហើយក្រសួង សុខាភិបាល ក៏បាននឹងកំពុងប្រើប្រាស់ ឧបករណ៍ទាំងនោះផងដែរ នាពេលបច្ចុប្បន្ននេះ។


លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យចុះបញ្ជីការចំពោះប្រតិករឈ្មោះ PANBIOT COVID-19 Ag Rapid Test Device របស់ ក្រុមហ៊ុន Abbott ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌី ខេ អេស អេច (ខេមបូឌា) និងឈ្មោះ SARs-CoV2_Rapid_Antigen Test របស់ក្រុមហ៊ុន Roche ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ហ្សូអេលីហ្គ ម៉ អេលធីឌី ដោយសារប្រតិករទាំងពីរនេះមានការអនុញ្ញាតឲ្យប្រើប្រាស់ពីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតំលៃរបស់មន្ទីរពិសោធន៍ នៃវិទ្យាស្ថាន សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួង សុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។


ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រាប់ឲ្យប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ រៀបចំឯកសារស្នើសុំចុះបញ្ជីការប្រតិករ ដោយអនុលោមទៅតាមច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័សទាំងពីរប្រភេទខាងលើក្នុងការស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ-១៥ ប្រព្រឹត្តទៅបានលឿន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram