លោក ហេង សួរ៖ កម្មករនិយោជិតរស់នៅតំបន់ក្រហមនិង លឿងទុំនៅតែមិនអាចចេញទៅធ្វើការនៅតំបន់លឿងបានទេ….
ភ្នំពេញ៖លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុននិងកម្មកររោងចក្ររស់នៅតំបន់ក្រហមនិងតំបន់លឿងទុំ នៅមិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងបានទេ បើទោះបីជាទីតាំងរោងចក្រនិងក្រុមហ៊ុនរបស់ខ្លួននៅតំបន់លឿងក៏ដោយ។

ថ្លែងតាមរយៈសារសំឡេងពាក់ព័ន្ធវិធានការសំខាន់ៗមួយចំនួននាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោកហេង សួរ បានបញ្ជាក់ថា៖ គោលការណ៍តំបន់លឿងទុំនិងតំបន់ក្រហម គឺរក្សាដូចក្នុងសេចក្តីសម្រេចនៃការបិទខ្ទប់លើកមុនអីចឹងគ្រាន់តែលើកមុនចេញដោយរដ្ឋាភិបាលលើកនេះ ចេញដោយរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល។អីចឹងប្រសិនបើបងប្អូនណាម្នាក់ស្ថិតនៅក្នុងតំបន់ក្រហមឬតំបន់លឿងទុំ មិនអាចទាន់ចេញទៅធ្វើការបានទេបើទោះបីជាបងប្អូនរស់នៅតំបន់លឿងក៏ដោយ ប៉ុន្តែរោងចក្រនៅតំបន់ក្រហមនៅតែមិនទាន់អនុញ្ញាតឆ្លងកាត់បានដែរ។

ថ្លែងនៅក្នុងសន្និសិទកាសែតនៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨មេសាកន្លទៅ លោក ហេង សួរ បានឲ្យដឹងថាក្រោយមានការបែងចែកតំបន់ក្រហម លឿងទុំនិងលឿងមក មានអ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញ ។

នៅក្នុងតំបន់លឿង យ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រ អាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ បុគ្គលិក។
លោកហេងសួរបានបញ្ជាក់ថា៖រយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕

៦០រោងចក្រ អាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ បុគ្គលិក។
លោកហេងសួរបានបញ្ជាក់ថា៖រយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕

