មេគយចល័តខេត្តឧត្ដរមានជ័យកំពុងបង្កើនបក្ខពួកនិយមនិងដាក់កូនចៅឈ្មោះ ពេជ្រ អោយអង្គុយចាំប្រមូលប្រាក់តាមរបៀបអំពើរពុករលួយ គាបសង្កត់ ជំរិត ទាលុយពី អាជីវករ ឈ្មួញដឹកទំនេញចេញចូល…..
ខេត្តឧត្ដរមានជ័យ៖ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក គួន សុភាព មេគយចល័តខេត្តកំពុងបង្កើនបក្ខពួកនិយមនិងដាក់កូនចៅឈ្មោះ ពេជ្រ អោយអង្គុយចាំប្រមូលប្រាក់ពីក្រុមអាជីវករ ឈ្មួញដឹកទំនិញចេញចូលពីប្រទេសថៃមក ប្រទេសកម្ពុជា តាមច្រកអត្តរជាតិជាំក្នុងមួយក្បាលរាប់មឺុន និងមិនឃើញចេញលិខិតបព្ជាក់ឬក្រដាស់ស្នាមជាក់លាក់ណាមួយក្នុងការបង់ពន្ធ័ចូលរដ្ឋនោះទេ.! មានតែអង្គុយកត់ក្បាលឡានយកលុយដាក់ចូលហោប៉ាវខ្លួននិងបក្ខពួក ប៉ុណ្ណោះ។
យោងតាមប្រភពៈពីពលរដ្ឋបានរាយការណ៍មកក្រុមអ្នកសារព័ត៍យើងកាល់ពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២០នេះថានៅជិតជើងភ្នំដងរ៉ែងមានគយចល័តខេត្ត អង្គុយចាំប្រមូលលុយពីអាជីវករ ឈ្មួញដឹកទំនិញក្នុងមួយឡានរាប់មឺុនបើគិតជាមធ្យមក្នុងថ្ងៃនិងមួយខែគឺប្រមូលលុយបាន រាប់សិបលាន។
ដោយសារតែមានការស្នើរសុំសូមណូមពរពីពលរដ្ឋនិងអាជីវករ
ឈ្មួញដឹកទំនិញចេញចូលពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រកអត្តរជាតិជាំ ទើបអ្នកសារព័ត៍មានយើងបានចុះទៅថតផ្ដិតយករូបនិងសកម្មភាព តាមការស្នើរសុំរបស់ពួកគាត់ស្រាប់តែមកដល់ចំណុចភូមិ ជើងភ្នំ ឃុំត្រពាំងប្រៃយិ៍ស្ថិត ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យពិតជាមានស្ថាប័នគយចល័តខេត្តដាក់កុងត្រូលនិងដាក់កូនចៅឈ្មោះពេជ្រអោយអង្គុយកត់ក្បាលឡាន ចាំយកលុយ ពីអាជីវករ ឈ្មួញដឹកទំនិញប្រាកដមែន។
ពេលដែលអ្នកសារព័ត៍មានយើងបានចុះថតផ្ដិតរូបភាពនិងសកម្មភាពជាក់ស្ដែងនៅលើកំណាត់ផ្លូវជាតិលេខ៦៦ឆ្ពោះទៅច្រកទ្វាអត្តរជាតិជាំនៅចំណុចខាងលើ បែរជាកូនចៅរបស់លោក គួន សុភាពមេគយចល័តខេត្តឈ្មោះពេជ្រមកជេប្រម៉ាតនិងស្រែកគំរាមខ្លាំងៗថាកុំមកថតរញ៉េរញ៉ៃប្រយត្ន័ហៅប៉េអឹមមកចាប់។
នេះអាចបព្ជាក់អោយឃើញថាក្រុមគយចល័តខេត្ត ស៊ីលៀស រអៀសខ្លួនភ័យខ្លាចបែករឿងអំពើរពុករលួយដែលខ្លួននិងបក្ខពួក គាបសង្កត់ ជំរិតទាលុយពីអាជីវករ ឈ្មួញដឹកទំនេញ។
មិនតែប៉ុណ្ណោះគយចល័តខេត្តបានបិតបាំងថ្នាក់លើមិនអោយដឹងពីទង្វើរអាក្រក់ដែលខ្លួននិងបក្ខពួកបានប្រព្រឹត្តកិបកេងប្រវ៉ាញ់លុយរដ្ឋដែលបានចំណូលមកពីការបង់ពន្ធ័តាមរយៈនាំទំនេញចូលមកស្រុកខ្មែរ។ នេះហើយដែលធ្វើអោយកព្ចាប់ថវិការ រដ្ឋត្រូវខាត់បង់ទាំងស្រុងដោយសារតែមានមន្រ្តីគយចល័តខេត្តបង្កើនបក្ខពួកនិយម លូចលុយរដ្ឋចែកឃ្នីគ្នានិងយកធ្វើមានធ្វើបានក្នុងសង្គមគ្រួសាររបស់បុគ្គលមិនគិតពីផលប្រយោជន៍សង្គមជាតិ។
អាជីវករ ឈ្មួញ រកស៊ីដឹកទំនេញ សូមសំណូមពរដល់ ឯកឧត្ដម ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យ មេត្តាជួយត្រួតពិនិត្យចំពោះគយចល័តខេត្តនៅចំណុចខាងលើនេះផងទានព្រោះទីនោះគឺតម្រូវអោយពួកគាត់បង់លុយច្រើនលើសលុបពេក ហើយពួកគាត់មិនមែនបង់លុយមួយកន្លែងទេគឺច្រើនកន្លែង។
នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២០នេះ ក្រុមការងារCPNSយើងមិនអាចសុំការបំភ្លឺបកស្រាយពី លោក គួន សុភាព មេគយចល័តខេត្តតាមប្រពន្ធ័ទូរសព្ទ័លេខ 0976112233 បានទេព្រោះខលទៅជាច្រើនដងច្រើនសារគឺជាប់រវល់រហូត៕





