រថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលបុរសម្នាក់ស្លាប់ និងស្ត្រី២នាក់រងរបួស….
រថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលបុរសម្នាក់ស្លាប់ និងស្ត្រី២នាក់រងរបួស
ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលអោយបុរសម្នាក់បានស្លាប់និងស្ត្រី២នាក់ទៀតរងរបួស កាលពីម៉ោងជាង៩យប់ថ្ងៃថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរ ប្រភពពីលោកវរសេនីយ៍ទោហ៊ួយ៉ៃអធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2B-3851 បើកបរដោយឈ្មោះ យាន យ៉ុង ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅផ្ទះ ២៨សេ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ មានអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និង ០១នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តនេះជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀតរួចក៍បុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3A-3877 ដែល មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ តន ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកោះស្រា ឃុំត្រពាំងឃ្លាំង ស្រុកត្រពាំងឃ្លាំង ខេត្តកំពត ។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរបួសមនុស្សចំនួន ២នាក់ ៖
១. ឈ្មោះ យាន យ៉ុង អ្នកបើកបររថយន្ត CRV ស្លាប់នៅនឹងកន្លែងកើតហេតុ
២. ឈ្មោះ ហង្ស ស្រីនិច អ្នករួមដំណើរលើរថយន្ត CRV របួសមធ្យម
៣. អ្នករួមដំណើរលើរថយន្ត CRV មិនទាន់ស្គាល់អត្តសញ្ញាណ របួសមធ្យម ។
ក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ចែងសាកសពទុកជូនក្រុមគ្រួសារ ចំណែកអ្នកបើកបររថយន្តHYUNDAI នគរបាលបាននាំខ្លួនមកសាកសួរ រួមនិងវត្ថុតាង រថយន្តចំនួន ០២គ្រឿងយកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ៕




