ស្រុកប្រាសាទបាគងមានករណីបុរសម្នាក់បានលង់ទឹកស្លាប់…

ខេត្តសៀមរាប៖បុរសម្នាក់ហែលទឹកឆ្លងស្ទឹង មិនរួចបណ្ដាលឲ្យលង់ស្លាប់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០
និង២០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១
ក្នុងទឹកស្ទឹង ទំនប់តាគង់ ស្ថិតនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក
ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថាជនរងគ្រោះ មានឈ្នោះ តាយ ទី អាយុ៣៩ឆ្នាំនៅភូមិត្រាច ឃុំបល្ល័ង្ក
ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មូលហេតុហែលទឹកស្ទឹង ឆ្លងពីទិសខាងកើត ទៅខាងលិច ដែលមានប្រវែង៦០ម៉ែត្រលុះដល់ ត្រង់ចំណុចទឹកជ្រៅ បណ្តាលអោយលង់ទឹកស្លាប់តែម្តង។
តាមកាពិនិត្យរបស់គ្រូពេទ្យ មណ្ឌលសុខភាពបល្ល័ង្កនិងកម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋានគរបាលស្រុកប្រាសាទបាគង បញ្ជាក់ថាសពពិតជាបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram