ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនមានជនជាតិវៀតណាមនិងម្នាក់ទៀតជនជាតិខ្មែរ…..

ខេត្តព្រះសីហនុ ៖កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នាយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវសេតេ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើ (ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិវៀតណាម) បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C.១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ
ត្រូវបានកម្លាំងជំនាញធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញ សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូចំនួន១ដើម និងសោរខ្សៀសម្រាប់តសោរច្នៃចំនួន១ដើម ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណរឿងចាត់ការទៅតាមនិតិវិធី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram