អគ្គីភ័យបានឆាបឆេះសម្ភារៈមួយចំនួននៅក្នុងខុនដូមួយកន្លែងបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន…

រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះសម្ភារៈមួយចំនួននៅក្នុងខុនដូមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍កាលពីម៉ោង ១៦និង ០០នាទីល្ងាចថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២០ ចំណុចខុនដូរ៩៩៩ (ឃ្លាំងដាក់សម្ភារះចាស់ៗជាន់ផ្ទាល់ដី ) ផ្លូវ ៣១បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ ទាវ ធីតា ភេទ ស្រី អាយុ៤១ឆ្នាំ មុខរបរម្ចាស់ខុនដូរ៩៩៩

ទីតាំងដែលអគ្គីភ័យឆាប់ឆេះខាងលើជាប្រភេទថ្មដែលមានទំហំ ១០គុណនឹង ២០
ម៉ែត្រក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានប្រើប្រាស់រថយន្តរបស់ការិយាល័យពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចេញអត្តាគមន៍ចំនួន ៥គ្រឿងប៉ុន្តែប្រើប្រាស់ទឹកអស់តែ មួយគ្រឿង ស្មើនឹង ៦ម៉ែត្រគីប។

អគ្គីភ័យដែលឆាបឆេះនៅទីតាំងខាងលើបានរលត់ជាស្ថាពរនៅម៉ោង ១៧និង ១០ នាទីល្ងាចថ្ងៃដដែល។ ចំពោះមូលហេតុដែលបណ្ដាលឱ្យឆាប់ចេះទីតាំងខាងលើសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាបណ្ដាមកពីឆេះកាតុងនៅខាងក្រោមខុនដូ។

ចំពោះ ទំហំនៃការខូចខាតគឺខូចកាតុងសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មនិងសម្ភារៈផ្សេងៗអស់មួយចំនួនក្នុងហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram